សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖
ប្រធានបទ៖ ការសាកសួរប្រវត្តិជំងឺគ្រុនក្តៅ ក្រោយពេលសម្រាលកូន
គោលបំណង៖ វាយតម្លៃសមត្ថភាពរបស់បេក្ខជនក្នុងការសាកសួរប្រវត្តិជំងឺ
ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកផ្នែករោគស្ត្រីក្នុងមនី្ទរពេទ្យ។ ស្ត្រីម្នាក់អាយុ២២ឆ្នាំចូលមកដោយមានគ្រុនក្តៅ បន្ទាប់ពីគាត់សម្រាលកូនរួចបាន៥ថ្ងៃ។
ពេលវេលា៖ ១៥នាទី
References:
Education for Safe Motherhood: Managing puerperal sepsis. World Health Organization, Geneva 2006
-ឈ្មោះ នារី
-មានផ្ទៃពោះលើកទី២ កើតម្តងហើយ/G2P1.
-បែកទឹកភ្លោះមុនពេលឈឺពោះសម្រាល
-កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌលសុខភាព ៥ថ្ងៃកន្លងមកហើយ
-គ្រុនសីតុណ្ហភាព ៣៨, ៥0 C និងមានឈឺពោះនៅផ្នែកខាងក្រោម។
-ធ្លាក់ Lochia មានក្លិនអាក្រក់
បញ្ជាក់៖ អ្នកអាចផ្តល់ព័ត៌មានដល់បេក្ខជនចំពោះតែសំណួរដែលបេក្ខជនសួរតែប៉ុណ្ណោះ
| បេក្ខជន | តួសម្តែងជាអ្នកជំងឺ |
|---|---|
| I-ការចាប់ផ្តើម | |
| 01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី - សុំការអនុញ្ញាត | -ជម្រាបសួរ -ចាស យល់ព្រម |
| 02 -បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ អាស័យដ្ឋានរបស់អ្នកជំងឺ | -ឈ្មោះ នារី ជាកម្មករ អាយុ២២ឆ្នាំនៅភ្នំពេញ |
| 03 -បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ | គ្រុនក្តៅ ក្រោយសម្រាលកូន |
| II-ការសាកសួរប្រវត្តិជំងឺ | |
| ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ គ្រុនក្តៅ | |
| 04 -ការចាប់ផ្តើមៈ ភ្លាមៗ ឬ បន្តិចម្តងៗ -លក្ខណៈនៃគ្រុនក្តៅ គ្រុនក្តៅខ្លាំងឬតិច គ្រុនជាប់រហូត ឬ លស់ -មានរងារញាក់ ឬទេ? -ចំនួនពេល និងរយៈពេលគ្រុនម្តងៗ -មធ្យោបាយធ្វើឲ្យធូរស្រាលវិញ -កត្តាដែលនាំឲ្យក្តៅកាន់តែខ្លាំងឡើង | -គ្រុនក្តៅ ភ្លាមៗ -គ្រុនក្តៅមិនខ្លាំងទេ៖ ៣៨,៥0 -គ្រុនជាប់រហូត -គ្មានទេ -គ្រុនជាប់ -មិនដឹង -មិនដឹង |
| ខ-រោគសញ្ញារួមផ្សំ | |
| ខ១-ការឈឺពោះ | |
| 05 -ការចាប់ផ្តើមៈ ភ្លាមៗ ឬបន្តិចម្តងៗ -ទីកន្លែងៈ ចាប់ពីកន្លែងណា ហើយទៅខាងណា? -លក្ខណៈ ឈឺដូចរមូល ឈឺចុក ឈឺដូចចាក់នឹងរបស់ មុតស្រួច ឈឺសុំៗ ឬឈឺដូចក្រហាយៗ -ឈឺចាក់ទៅខាងណា? | ឈឺពោះបន្តិចម្តងៗ -ឈឺពោះផ្នែកខាងក្រោម -ឈឺស្ទឹមៗ -ឈឺផ្នែកខាងក្រោមពោះ |
| -ពេល និងរយៈពេលឈឺម្តងៗ -កំរិតនៃការឈឺ /ឈឺខ្លាំងប៉ុណ្ណា? | -ឈឺជាប់រហូត -ឈឺខ្លាំងបង្គួរ |
| ខ២-ការធ្លាក់ Lochie | |
| 06 -មានក្លិនអាក្រក់ ឬអត់? - Lochia ជាឈាមក្រហម? | -Lochia មានក្លិនអាក្រក់ -មិនមែនទេ |
| គ. អាការរោគផ្សេងទៀត | |
| 07 មានឃ្លានអាហារ ឬអត់? | -មាន |
| 08 មានក្អួត ចង្អោរ ឬអត់? | -គ្មានទេ |
| 09 មានលាសដោះ ឬអត់? | -គ្មានទេ |
| ឃ-ប្រវត្តិនៃការសម្រាលកូន និងរោគស្ត្រី | |
| ឃ១-ការសម្រាលកូននេះ | |
| 10 -ថ្ងៃ ខែ ឆ្នាំសម្រាលកូន ទីកន្លែង ឆ្មប/អ្នកជួយបង្កើត | -កើត នៅមណ្ឌលសុខភាព ៥ថ្ងៃកន្លងមកហើយ |
| 11 -ទម្ងន់កូន ភេទ កើតរស់ឬ ស្លាប់? | -កូន៣គីឡូ ប្រុស កើត្រស់ |
| 12 -រយៈពេលនៃការសម្រាលៈ យូរ ឬធម្មតា? | -ការសម្រាល យូរបង្គួរ |
| 13 -បែកទឹកភ្លោះមុនពេលឈឺពោះសម្រាល ឬអត់? | -បែកទឹកភ្លោះមុនពេលឈឺពោះសម្រាល |
| 14 -ការបែកទឹកភ្លោះ៖ ដោយឯកឯង ឬដោយជោះ | -បែកទឹកភ្លោះដោយឯកឯង |
| 15 -ការបែកទឹកភ្លោះ៖ រយះពេលចាប់ពីបែកទឹកភ្លោះមក ទល់ពេលសម្រាល | -បែកទឹកភ្លោះយូរមុនពេលសម្រាល |
| 16 -ពណ៌ទឹកភ្លោះ | -មិនដឹង |
| 17 -របៀបសម្រាលៈ ដោយធម្មតា ដោយការបូម ដោយវះ កាត់ ឬដោយមធ្យោបាយផ្សេងទៀត | -សម្រាលដោយធម្មតា មិនមានបូមឬវះកាត់ទេ |
| 18 -របៀបទម្លាក់សុកៈ ដោយត្រួតពិនិត្យ, ដោយការលូកបារ, លូកបារកំទេចសុកចេញ | -ទម្លាក់សុកដោយ ដោយការលូកបារ កំទេចសុកចេញ |
| 19 -មានកាត់ទ្វារមាស ឬទេ? Episiotomy | -គ្មានទេ |
| 20 -មានកោសសម្អាតក្នុងស្បូន ឬទេ? Curettage | -គ្មានទេ |
| 21 -មានរហែកមាត់ស្បូន ឬទេ? Cervical tears | -គ្មានទេ |
| 22 -មានរហែកទ្វារមាស ប៉េរីណេ ឬទេ? | -គ្មានទេ |
| 23 -មានធ្លាក់ឈាមច្រើន ឬតិចក្រោយសម្រាល? | -ធ្លាក់ឈាមតិច |
| ឃ2- ការសម្រាលកូនកន្លងមក | |
| 24 ចំនួននៃការមានគភ៌ ការរលូត ការសម្រាលកូន និងកូន កើតរស់ | -មានផ្ទៃពោះលើកទី២ និងកើតបានម្តងហើយ កូនកើត្រស់ ។ |
| ឃ3- ជំងឺរោគស្ត្រីកន្លងមក | |
| 25 -ជំងឺកាមរោគ និងអេដស៍ STD / HIV/Hepatitis B | -គ្មានទេ |
| 26 -ការធ្លាក់ស/Vaginal discharge | -គ្មានទេ |
| ង-ប្រវត្តិជំងឺកន្លងមក | |
| 27 ជំងឺដែលធ្លាប់កើតមានកន្លងមក | -គ្មានទេ |
| ច-ប្រវត្តិប្រើប្រាស់ឱសថ | |
| 28 តើមានប្រតិកម្មជាមួយឱសថណាមួយឬទេ? | -គ្មានទេ |
| ឆ-ប្រវត្តិគ្រួសារ និងសង្គម | |
| 29 ការធ្វើដំណើថ្មីៗទៅកាន់តំបន់ជំងឺគ្រុនចាញ់ | -គ្មានទេ |
| 30 ធ្លាប់មានគ្រួសារ ញាតិជិតខាងមានជំងឺគ្រុនក្តៅ? | -គ្មានទេ |
| 31 ការបានប៉ះពាល់ជាមួយបក្សីដែលឈឺ | -គ្មានទេ |
| OBG ស្ថានីយទី 01 | ការសាកសួរប្រវត្តិជំងឺ |
| ចំណងជើងប្រធានបទ | ករណីគ្រុនក្រោយសម្រាលកូន |
| ថ្ងៃខែ និងពេលវេលាប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I-ការចាប់ផ្តើម | |||
| 01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី - ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើ និងបញ្ជាក់មូលហេតុ - សុំការអនុញ្ញាត | |||
| 02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ អាស័យដ្ឋានរបស់អ្នកជំងឺ | |||
| 03 -បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ | |||
| II-ការសាកសួរប្រវត្តិជំងឺ | |||
| ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ គ្រុនក្តៅ | |||
| 04 -ការចាប់ផ្តើម ភ្លាមៗ ឬ បន្តិចម្តងៗ -លក្ខណៈនៃគ្រុនក្តៅ៖ គ្រុនខ្លាំងឬតិច? គ្រុនជាប់រហូត ឬ គ្រុនលស់? -មានរងារញាក់ ឬទេ? -ចំនួនពេល និងរយៈពេលគ្រុនម្តងៗ -មធ្យោបាយធ្វើឲ្យធូរស្រាលវិញ -កត្តាដែលនាំឲ្យក្តៅកាន់តែខ្លាំងឡើង | |||
| ខ-រោគសញ្ញារួមផ្សំ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| ខ១-ការឈឺពោះ | |||
| 05 -ទីកន្លែងៈ ចាប់ពីកន្លែងណា ហើយទៅខាងណា? -លក្ខណៈ ឈឺដូចរមូល ឈឺចុក ឈឺដូចចាក់នឹងរបស់មុតស្រួច ឈឺស្ទុះៗ ឬឈឺ ដូចក្រហាយៗ ឈឺចាក់ទៅខាងណា? -ពេល និងរយៈពេលឈឺម្តងៗ -កំរិតនៃការឈឺ ឈឺខ្លាំងប៉ុណ្ណា? | |||
| ខ២-ការធ្លាក់ Lochie | |||
| 06 -មានក្លិនអាក្រក់ ឬអត់? - Lochia ជាឈាមក្រហម? | |||
| គ. អាការរោគផ្សេងទៀត | |||
| 07 មានធុំអាហារ ឬអត់? | |||
| 08 មានក្អួត ចង្អោរ ឬអត់? | |||
| 09 មានលាសដោះ ឬអត់? | |||
| ឃ-ប្រវត្តិនៃការសម្រាលកូន និងរោគស្ត្រី | |||
| ឃ១-ការសម្រាលកូននេះ | |||
| 10 -ថ្ងៃ ខែ ឆ្នាំសម្រាលកូន ទីកន្លែង ឆ្មប/អ្នកជួយបង្កើត | |||
| 11 -ទម្ងន់កូន ភេទ កើតរស់ឬ ស្លាប់? | |||
| 12 -រយៈពេលនៃការសម្រាលៈ យូរ ឬធម្មតា? | |||
| 13 -បែកទឹកភ្លោះមុនពេលឈឺពោះសម្រាល ឬអត់? | |||
| 14 -ការបែកទឹកភ្លោះ៖ ដោយឯកឯង ឬដោយដោះបំបែក | |||
| 15 -ការបែកទឹកភ្លោះ៖ រយះពេលចាប់ពីបែកទឹកភ្លោះមកទល់ពេលសម្រាល | |||
| 16 -ពណ៌ទឹកភ្លោះ | |||
| 17 -របៀបសម្រាលៈ ដោយធម្មតា ដោយការបូម ដោយវះកាត់ ឬដោយមធ្យោបាយ ផ្សេងទៀត | |||
| 18 -របៀបទម្លាក់សុកៈ ដោយត្រួតពិនិត្យ, ដោយការលូកបារ, លូកបារកំទេចសុក ចេញ | |||
| 19 -មានកាត់ទ្វារមាស ឬទេ? Episiotomy | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 20 -មានកោសសម្អាតក្នុងស្បូន ឬទេ? Curettage | |||
| 21 -មានរហែកមាត់ស្បូន ឬទេ? Cervical tears | |||
| 22 -មានរហែកទ្វារមាស ប៉េរីណេ ឬទេ? Vaginal tears/ Perineal tears | |||
| 23 -មានធ្លាក់ឈាមច្រើន ឬតិចក្រោយសម្រាល? Blood loss | |||
| ឃ2- ការសម្រាលកូនកន្លងមក | |||
| 24 ចំនួននៃការមានគភ៌ ការរលូត ការសម្រាលកូន និងកូនកើតរស់ | |||
| ឃ3- ជំងឺរោគស្ត្រីកន្លងមក | |||
| 25 -ជំងឺកាមរោគ និងអេដស៍ STD / HIV/Hepatitis B | |||
| 26 -ការធ្លាក់ស/Vaginal discharge | |||
| ង-ប្រវត្តិជំងឺកន្លងមក | |||
| 27 ជំងឺដែលធ្លាប់កើតមានកន្លងមក | |||
| ច-ប្រវត្តិប្រើប្រាស់ឱសថ | |||
| 28 តើមានប្រតិកម្មជាមួយឱសថណាមួយឬទេ? | |||
| ឆ-ប្រវត្តិគ្រួសារ និងសង្គម | |||
| 29 ការធ្វើដំណើថ្មីៗទៅកាន់តំបន់ដែលមានជំងឺគ្រុនចាញ់ | |||
| 30 ធ្លាប់មានគ្រួសារ ញាតិជិតខាងមានជំងឺគ្រុនក្តៅ ឬទេ? | |||
| 31 ការបានប៉ះពាល់ជាមួយបក្សីដែលឈឺ | |||
| III-ការបញ្ចប់ | |||
| 32 សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ - អាយុ ២២ឆ្នាំ មានផ្ទៃពោះលើកទី២ កើតម្តងហើយ/G2P1. -បែកទឹកភ្លោះយូរមុនពេលឈឺពោះសម្រាល កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌល សុខភាព ៥ថ្ងៃកន្លងមកហើយ -ថ្ងៃនេះស្ត្រីមានកំដៅខ្លួន ៣៨,៥°C និងមានឈឺពោះផ្នែកខាងក្រោម -ធ្លាក់ Lochia មានធំក្លិនអាក្រក់ | |||
| 33 រោគវិនិច្ឆ័យបថម -ការបង្ករោគក្រោយពេលសម្រាលកូន/Infection Puerperale | |||
| 34 -ប្រាប់អំពីតម្រូវការពិនិត្យរាងកាយដើម្បីធ្វើរោគវិនិច្ឆ័យ និង -អគុណស្ត្រី។ | |||
| IV-ការវាយតម្លៃជារួម | |||
| 35 -ប្រើភាសាសាមញ្ញ និងសាកសួរតាមលំដាប់លំដោយ -ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់សំនួរឬទេ) | |||
| ពិន្ទុសរុប (NEC ) | |||
ប្រធានបទ៖ ការពិនិត្យស្ត្រីដែលគ្រុនក្តៅ ក្រោយពេលសម្រាលកូន
គោលបំណង៖ វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការពិនិត្យរោគស្ត្រី
ឈុតឆាក៖
អ្នកជានិស្សិតអន្តេវាសិកផ្នែករោគស្ត្រីក្នុងមនី្ទរពេទ្យ។ ស្ត្រីម្នាក់អាយុ២២ឆ្នាំចូលមកដោយមានគ្រុនក្តៅ បន្ទាប់ពីគាត់សម្រាលកូនរួចបាន ៥ថ្ងៃ។
ព័ត៌មានទទួលបានពេលសាកសួរប្រវត្តិជំងឺ
-ឈ្មោះ នារី -ជាកម្មករ
-អាយុ ២២ឆ្នាំ -ទីលំនៅ៖ ភ្នំពេញ
-មានផ្ទៃពោះលើកទី២ កើតម្តងហើយ/G2P1 -បែកទឹកភ្លោះយូរមុនពេលឈឺពោះសម្រាល
-កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌលសុខភាព ៥ថ្ងៃកន្លងមកហើយ
-ថ្ងៃនេះស្ត្រីមានកំដៅខ្លួន ៣៨, ៥0 C និងមានឈឺពោះនៅផ្នែកខាងក្រោម។
-ធ្លាក់ Lochia មានក្លិនអាក្រក់/ Lochia smelly
-ព្រឹកនេះគាត់បរិភោគដូចធម្មតាដោយគ្មានបញ្ហា។ គាត់អាចបំបៅដោះកូន។
-តាំងពីមានផ្ទៃពោះមកនាងមិនដែលធ្វើដំណើរទៅខេត្តណាទេ
បញ្ជាក់៖ អ្នកត្រូវពណ៌នាចាប់ពីពេលចាប់ផ្តើមធ្វើការពិនិត្យរហូតដល់ចប់បញ្ចប់ ថាតើអ្នកកំពុងធ្វើអ្វី? ធ្វើយ៉ាងដូចម្តេច? ធ្វើដើម្បីអ្វី? ។
រយៈពេល ១៥នាទី
References
-Education for Safe Motherhood: Managing puerperal sepsis. World Health Organization, Geneva 2006.
-Managing complications in pregnancy and childbirth: a guide for midwives and doctors. Geneva, World Health Organization, 2003 (WHO/RHR/00.7)
-Alison Edelman, JoDee Anderson, Susanna Lai, Dana A.V. Braner, and Ken Tegtmeyer. Pelvic Examination. N Engl J Med 2007;356:e26.
| OBG ស្ថានីយទី02 | ការពិនិត្យជំងឺ |
| ចំណងជើងប្រធានបទ | ករណីគ្រុនក្រោយសម្រាលកូន |
| ថ្ងៃខែ និងពេលវេលាប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I-ការចាប់ផ្តើម | |||
| 01 - ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី - ពន្យល់ស្ត្រីអំពីអ្វីដែលត្រូវធ្វើ និងមូលហេតុ - សុំការអនុញ្ញាត (Obtain consent) | |||
| 02 បញ្ជាក់អំពីឈ្មោះ អាយុ មុខ របរ និងអាស័យដ្ឋានរបស់អ្នកជម្ងឺ | |||
| 03 -លាងដៃជាមួយអាល់កុលលាងដៃ -ស្នើអោយមានស្ត្រីជាជំនួយការម្នាក់នៅជាមួយ | |||
| II-ការពិនិត្យទូទៅ | |||
| 04 -សង្កេតមើលសភាពទូទៅនៃអ្នកជំងឺដើម្បីរកមើល៖ ការស្លេកស្លាំង ហេវហត់ និងស្មារតីអ្នកជំងឺ | |||
| 05 -ពិនិត្យសញ្ញាជីវិត ៖ កំដៅ ជីពចរ សម្ពាធឈាម និងចង្វាក់ដង្ហើម (យក ដោយគិលានុប្បដាក) | |||
| III-ការពិនិត្យរោគស្ត្រី | |||
| 06 ធានាថាប្លោកនោមនៅទទេ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 07 ឲ្យអ្នកជំនួយការរៀបចំស្ត្រីឲ្យដេកលើតុក្នុងស្ថានភាពសម្រាប់ការពិនិត្យរោគស្ត្រី | |||
| 08 ឲ្យអ្នកជំនួយការរៀបចំក្រណាត់បួនជ្រុងចំនួន៤ផ្ទាំង៖ គ្របលើពោះ១, ដាក់ក្រោម គូថ១, និងគ្របលើភ្លៅទាំងសងខាង២ | |||
| ក-ការពិនិត្យពោះ Abdomen Examination | |||
| ក១-ស្ទាបស្បូនដើម្បីរកមើល៖ | |||
| 09 -ការវិវឌ្ឍន៍របស់កំពូលស្បូន Uterus fundus involution -សភាពទន់ ឬរឹង Consistency -ឈឺ ឬអត់ Pain -ចលនា រង្គើបាន ឬអត់ Mobile | |||
| ក២-ពិនិត្យពោះដើម្បីរកមើល៖ | |||
| 10 - សភាពប៉ោង តឹង ឬ រឹង - ថ្លើមរឹក/Hepathomagalie, ធ្លាក់អណ្ដើក/Splenomegalie - ស្ទាបរកមើល ការឈឺនៅកន្លែងណាមួយ - ស្ទាបរកកន្លែងឈឺពេលចុច និងដកដៃវិញ - គោះរក ភាពណែន ឬស្នូរដូចស្គរ - ស្តាប់រកការថយចុះ ឬបាត់សំឡេងចលនាពោះវៀន | |||
| ខ-ការពិនិត្យសរីរាង្គបន្តពូជ | |||
| 11 -លាងដៃឡើងវិញនិងពាក់ស្រោមដៃស្អាត | |||
| 12 -ពន្យល់ពីរបៀបពិនិត្យដល់ស្ត្រី | |||
| ខ១-ពិនិត្យសរីរាង្គភេទខាងក្រៅ ដើម្បី (ពណ៌នា)៖ | |||
| 13 -សង្កេតមើលសភាពស្បែក, បបេរតូច-ធំ, សិរ, រន្ធនោម, សាច់តំបន់ទ្វារ, ក្រពេញBartholin ដើម្បីរកមើលសភាពមិនធម្មតាដូចជាៈ រលាក, របួស, ដំបៅ, ដុំសាច់, និងស្នាមរបួសក្លាយ -ស្ទាបរកកន្លែងឈឺលើស្នាមរបួសដំបៅកាត់ទ្វារមាស ឬរហែក | |||
| ខ២- ពិនិត្យលក្ខណៈរបស់ Lochia ដើម្បីរកមើល (ពណ៌នា)៖ | |||
| 14 - ឈាមមានលាយខ្វះ ឬអត់? - មានក្លិនអាក្រក់ ឬអត់? | |||
| ខ៣- ការពិនិត្យដោយចំពុះទា (Speculum)ដើម្បីរកមើល(ពណ៌នា)៖ | |||
| 15 -មានខ្ទុះ ក្លិន(Pus ,Odor) -មានកំប្រេស ឬដុំសំឡី(Foreign body) -ពិនិត្យរកស្នាមរបួសរន្ធទ្វារ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| ខ៤- ការលូក ស្ទាបដោយដៃទាំងពីរ (ពណ៌នា)៖ | |||
| 16 -ឈឺចាប់ ឬអត់? -ស្ទាបមើលទំហំស្បូន ប៉ុណ្ណា? -មាត់ស្បូនចំហ ឬបិទជិត? -ឧបសម្ព័នស្បូន មានដុំ, មានឈឺឬទេ? Annexes -Douglass ប៉ោង ឬអត់, ឈឺ ឬមិនឈឺ? | |||
| គ-ការពិនិត្យសរីរាងផ្សេងទៀត (ពណ៌នា)៖ | |||
| 17 ពិនិត្យដោះ៖ ដើម្បីរកមើលសញ្ញានៃការរលាកដោះ Breast Infection | |||
| 18 ពិនិត្យសួត៖ដើម្បីរកមើលសញ្ញានៃការរលាកសួត Chest Infection | |||
| 19 ពិនិត្យទឹកនោម៖ដើម្បីរកមើលសញ្ញានៃការរលាកតម្រងនោម UTI | |||
| 20 ពិនិត្យបេះដូង៖ រកជំងឺបេះដូង | |||
| IV-បញ្ចប់ការពិនិត្យ | |||
| សង្ខេបលទ្ធផលនៃការពិនិត្យ៖ (ផ្តល់អោយដោយមេប្រយោគ) - មានក្តៅខ្លួនកំដៅ 38.5°c, មានរងារ - សម្ពាធឈាម120/70mmHg - ជីពចរ 120/minute - កំពូលស្បូនស្ថិតនៅចំណុចផ្ចិត ហើយឈឺពេលស្ទាប និងរង្គើ - ពោះទន់ - Lochia លាយខ្វះមានក្លិនអាក្រក់ - Douglass ឈឺ តែមិនប៉ោង តឹងទេ | |||
| 21 ការសន្និដ្ឋានរោគវិនិច្ឆ័យគ្លីនីក៖ រលាកភ្នាសស្បូន (Endometritis) ក្រោយ សម្រាលកូន | |||
| 22 រោគវិនិច្ឆ័យញែកចេញ/Differential Diagnosis: -Pelvis Peritonite -Abscess Douglass -មិនមែនក្តៅខ្លួនដោយសារលាសដោះទេ -រលាកតម្រងនោម/Pyelonephrite -គ្រុនចាញ់ | |||
| 23 -ដកក្រណាត់គ្របចេញ និងបញ្ជាក់ប្រាប់ពីការបញ្ចប់ការពិនិត្យ
-បញ្ជាក់ប្រាប់ពីលទ្ធផលនៃការពិនិត្យ និងតម្រូវការពិនិត្យព្យាបាលបន្ត | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 24 -ដោះស្រោមដៃចេញដោយព្រលាត់ពីក្នុងទៅក្រៅតាមក្រិត្យក្រម រួចដាក់ចូលក្នុងធុងសម្រាមវេជ្ជសាស្ត្រ | |||
| 25 -លាងដៃដោយអាល់កុលលាងដៃ | |||
| 26 -កត់ត្រារបាយការណ៍ | |||
| V-ការវាយតម្លៃជារួម | |||
| 27 -ធ្វើការពិនិត្យតាមលំដាប់លំដោយ ត្រឹមត្រូវ និងស្ទាត់ -អាកប្បកិរិយា និងសំលៀកបំពាក់សមរម្យ | |||
| ពិន្ទុសរុប (NEC) | |||
ប្រធានបទ៖ ការអង្កេតវិភាគស្រីដែលគ្រុនក្រោយពេលសម្រាលកូន
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអង្កេតវិភាគរោគស្ត្រី/Diagnostic
ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ស្ត្រីម្នាក់មកជួបអ្នកដោយសារមានក្តៅខ្លួន/រងារញាក់ បន្ទាប់ពីគាត់ឆ្លងទន្លេបាន៥ថ្ងៃ។អ្នកបានសួរពីប្រវត្តិជំងឺនិងបានពិនិត្យអ្នកជំងឺរួចហើយ។ ឥឡូវនេះអ្នកត្រូវជ្រើសរើសនូវការអង្កេតវិភាគមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់។
◦ប្រវត្តិជំងឺ៖
-ឈ្មោះ នារី -ជាកម្មករ
-អាយុ២២ឆ្នាំ -ទីលំនៅ៖ ភ្នំពេញ
-មានផ្ទៃពោះលើកទី២កើតម្តងហើយ/G2P1 -បែកទឹកភ្លោះយូរមុនពេលឈឺពោះសម្រាល
-កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌលសុខភាព៥ថ្ងៃកន្លងមកហើយ
-ថ្ងៃនេះស្ត្រីមានកំដៅខ្លួន៣៨,៥0 Cនិងមានឈឺពោះនៅផ្នែកខាងក្រោម។
-ធ្លាក់ Lochia មានក្លិនអាក្រក់/Lochia smelly
-ព្រឹកនេះគាត់បរិភោគដូចធម្មតាដោយគ្មានបញ្ហា។គាត់អាចបំបៅដោះកូន។
-តាំងពីមានផ្ទៃពោះមកនាងមិនដែលធ្វើដំណើរទៅខេត្តណាទេ
◦ លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- មានក្តៅខ្លួនកំដៅ 38.5°c, មានរងារ
- សម្ពាធឈាម120/ 70mmHg
- ជីពចរ 120/minute
- កំពូលស្បូនស្ថិតនៅចំណុចផ្ចិតហើយឈឺពេលស្ទាបនិងរង្គើ
- ពោះទន់
- Lochia លាយខ្ទុះមានក្លិនអាក្រក់
- Douglass ឈឺតែមិនប៉ោងតឹងទេ
រយៈពេល៖១៥នាទី
References
1. Education for Safe Motherhood: Managing puerperal sepsis. World Health Organization, Geneva 2006.
2. Managingcomplicationsinpregnancyandchildbirth:aguideformidwivesanddoctors.Geneva, World Health Organization, 2003 (WHO/RHR/00.7)
| OBG ស្ថានីយទី03 | ការអង្កេតវិភាគចំពោះ |
| ចំណងជើងប្រធានបទ | ករណីគ្រុនក្រោយសម្រាលកូន |
| ថ្ងៃខែ និងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ ASSESSMENT | 0 | 1 | 2 |
|---|---|---|---|
| I-ការសនិដ្ឋានរោគវិនិច្ឆ័យ | |||
| 01 រោគវិនិច្ឆ័យប្រហាក់ប្រហែលបំផុត ៖ - ជំងឺ រលាកភ្នាសស្បូន/Endometritis ក្រោយសម្រាលកូន | |||
| 02 រោគវិនិច្ឆ័យប្រហាក់ប្រហែលដែលត្រូវញែកចេញ៖ -Pelvis Peritonite -Abscess Douglass -ក្តៅខ្លួនដោយសារលាសដោះ -រលាកតម្រងនោម/Pyelonephrite | |||
| II-ការអង្កេតវិភាគ(ការអង្កេតវិភាគអ្វីខ្លះ ដើម្បីអ្វី?) | |||
| ក-ធ្វើតេស្តឈាម Blood Test | |||
| 03 ការពិនិត្យរាប់គ្រាប់ឈាម ដើម្បីរកមើល៖ -ការបង្ករោគ៖ គ្រាប់ឈាមស ឡើង -កង្វះឈាម/Anemia៖ អេម៉ូក្លូប៊ីន និងគ្រាប់ឈាមក្រហមចុះ | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| 04 CRPដើម្បីរកមើល៖ -សញ្ញានៃការរលាក៖ CRP ឡើងលើសធម្មតា | |||
| ខ.ធ្វើតេស្តទឹកនោម | |||
| 05 វិភាគCyto-bacteriology Test: -ដើម្បីរកការរលាកតម្រងនោម | |||
| គ-ធ្វើការវប្បដុះមេរោគ | |||
| 06 -ធ្វើការបណ្តុះមេរោគក្នុងឈាម ទឹកនោម និង កករឃ្លោក -ដើម្បីរកមេរោគ និងAntibiogram | |||
| ឃ-វិទ្យាសាស្ត្រ Radiology | |||
| 07 -ពិនិត្យអេកូនៅពោះ-ត្រគាក/pelvic-abdominal -ដើម្បីរកសំណល់កំទេចសុក ការហើមសេរីរាង្គផ្សេងទៀត និងទឹកដក់ នៅ Douglas | |||
| 08 -ថតសួតChest X-ray -ដើម្បីរកមើលការរលាកសួត | |||
| III-សំនួររបស់មេប្រយោគ | |||
| 09 សំណួរទី1៖ តើលទ្ធផលនៃការអង្កេតវិភាគណាខ្លះដែលអាចបញ្ជាក់ រោគ
វិនិច្ឆ័យជំងឺរលាកភ្នាសស្បូន (endometritis)?
-គ្រាប់ឈាមស និងCRPឡើង -Echo: សំណល់កំទេចសុក -ការបណ្តុះមេរោគ៖ វិជ្ជមាន | |||
| 10 សំណួរទី2៖តើចាំបាច់ថតពោះ Abdomen X-ray ឬទេ? ព្រោះហេតុអ្វី?
-មិនចាំបាច់ថតពោះ: Abdomen X-ray ទេ -ព្រោះមិនអាចមើលឃើញដុំ ឬ អ្វីផ្សេងទៀតក្នុងពោះបាន។ | |||
| 11 សំណួរទី១៖ បើឃើញកំទេចសុក ក្នុងស្បូន ត្រូវធ្វើដូចម្តេច? -ធ្វើការកោសសម្អាត (Curetage de proprete') | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| IV. ការវាយតម្លៃជារួម | |||
| 12 -ធ្វើការពន្យល់ បានក្បោះក្បាយ និង ងាយយល់ | |||
| ពិន្ទុសរុប (NEC) | |||
ប្រធានបទ៖ ការធ្វើរោគវិនិច្ឆ័យ ស្ត្រីដែលគ្រុនក្រោយសម្រាលកូន
គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការ ធ្វើរោគវិនិច្ឆ័យ ករណីគ្រុនក្រោយសម្រាលកូន
ឈុតឆាក៖
ស្ត្រីម្នាក់មកជួបអ្នកដោយសារមានក្តៅខ្លួន/រងារញាក់ បន្ទាប់ពីគាត់ឆ្លងទន្លេបាន ៥ថ្ងៃ។ អ្នកបានសួរពីប្រវត្តិជំងឺបានពិនិត្យអ្នកជំងឺព្រមទាំងបានស្នើសុំនូវការអង្កេតវិភាគមួយចំនួនដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ដោយទទួលបាននូវលទ្ធផលដូចតទៅ៖
◦ ប្រវត្តិជំងឺ៖
-ឈ្មោះ នារី -ជាកម្មករ
-អាយុ ២២ឆ្នាំ -ទីលំនៅ៖ ភ្នំពេញ
-មានផ្ទៃពោះលើកទី២កើតម្តងហើយ/G2P1 -បែកទឹកភ្លោះយូរមុនពេលឈឺពោះសម្រាល
-កើតតាមផ្លូវធម្មជាតិនៅឯមណ្ឌលសុខភាព ៥ថ្ងៃកន្លងមកហើយ
-ថ្ងៃនេះស្ត្រីមានកំដៅខ្លួន ៣៨, ៥0 C និងមានឈឺពោះនៅផ្នែកខាងក្រោម។
-ធ្លាក់ Lochia មានក្លិនអាក្រក់/ Lochia smelly
-ព្រឹកនេះគាត់បរិភោគដូចធម្មតាដោយគ្មានបញ្ហា។ គាត់អាចបំបៅដោះកូន។
-តាំងពីមានផ្ទៃពោះមកនាងមិនដែលធ្វើដំណើរទៅខេត្តណាទេ
◦ លទ្ធផលនៃការពិនិត្យ អ្នកជំងឺ៖
- មានក្តៅខ្លួនកំដៅ 38.5°c, មានរងារ
- សម្ពាធឈាម120/ 70mmHg
- ជីពចរ 120/minute
- កំពូលស្បូនស្ថិតនៅចំណុចផ្ចិត ហើយឈឺពេលស្ទាប និងរង្គើ
- ពោះទន់នៅលើកំពូលស្បូន
- Lochia ជាខ្ទុះមានក្លិនអាក្រក់
- ថង់ក្រោយទ្វារ (Douglass)ឈឺតែមិនប៉ោង តឹងទេ
◦ លទ្ធផលនៃការពិនិត្យឈាម:
Haemoglobin 14.2g/dL
Mean cell volume 86fL
White cell count 19x109/L
Platelets 250x109/L
Sodium 136mmol/L
Potassium 3.5mmol/L
Urea 5.0mmol/L
Creatinine 62umol/L
C-reactive protein 20mg/L
◦ លទ្ធផលនៃការពិនិត្យអេកូសាស្ត្រ៖
-សល់កំទេចសុកនៅក្នុងស្បូន (Ultrasound: Retained placenta fragments)
រយៈពេល ១៥ នាទី
References
1. Education for Safe Motherhood: Managing puerperal sepsis. World Health Organization, Geneva 2006.
2. Managing complications in pregnancy and childbirth: a guide for midwives and doctors. Geneva, World Health Organization, 2003 (WHO/RHR/00.7)
| OBG ស្ថានីយទី04 | ការធ្វើរោគវិនិច្ឆ័យ |
| ចំណងជើងប្រធានបទ | ករណីគ្រុនក្រោយសម្រាលកូន |
| ថ្ងៃខែ និងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
ក-រោគវិនិច្ឆ័យ Diagnostic (08ពិន្ទុ)
ជំងឺ រលាកភ្នាសស្បូនក្រោយពេលសម្រាលកូន ឬ គ្រុនក្តៅក្រោយសម្រាល/រលាកភ្នាសស្បូន
ខ-ការអះអាង Justifications (12ពិន្ទុ)
១-ប្រវត្តិជំងឺ(History)
- នារីអាយុ ២២ឆ្នាំជាកម្មករនៅភ្នំពេញ មានផ្ទៃពោះលើកទី២ បែកទឺកភ្លោះយូមុនពេលឈឺពោះសំរាល សំរាលធម្មជាតិ នៅមណ្ឌលសុខភាព ៥ថ្ងៃកន្លងមក ថ្ងៃនេះមានកំដៅ ៣៨.៥ oC និង ឈឺពោះនៅផ្នែកខាងក្រោមធ្លាក់ Lochia ធំក្លិនអាក្រក់។ ព្រឹកនេះគាត់បរិភោគដូចធម្មតាដោយគ្មានបញ្ហា។ អាចបំបៅដោះកូន និង តាំងពីមានផ្ទៃពោះ មកនាងមិនដែលធ្វើដំណើរទៅខេត្តណាទេ។
២-ការពិនិត្យអ្នកជំងឺ(Physical Examination)
-សញ្ញាជីវិត៖ T:38.5 oC មានរងារ សម្ពាធឈាម 120/70 ជីបចរ 120/នាទី
-កំពូលស្បូនស្ថិតនៅចំណុចផ្ចិត ហើយឈឺពេលស្ទាប និង រង្គើ។ ពោះទន់នៅពីលើកមពូលស្បូន ។
-Lochia មានខ្ទោះមានក្លិនអាក្រក់ និង ផ្នត់ក្រោមទ្វាឈឺតែមិនប៉ោងតឹងទេ។
៣-ការពិនិត្យឈាម (Blood Test)
Hemoglobine: 14.2g/dl Sodium: 136mmol/l, CRP:20mg/l, Platelets:250x103
WBC:19x109/l, Urea:5.0 mmol/l, MCV:86fl,K+:3.5mmol/l, Creatinine:62µmol/l
៤-ការអង្កេតវិភាគផ្សេងទៀត (Other Investigations)
ធ្វើ Echo ឃើញសល់កំទិចសុក
ពិន្ទុសរុប៖
ប្រធានបទ៖ គម្រោងព្យាបាលជំងឺរលាកភ្នាសស្បូនក្រោយសម្រាលកូន
គោលបំណង៖ វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ
ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅផ្នែកសម្ភពនៃមន្ទីរពេទ្យមួយ។ ស្ត្រីម្នាក់មកជួបអ្នកដោយសារមានក្តៅខ្លួន/រងារញាក់ បន្ទាប់ពីគាត់ឆ្លងទន្លេបាន ៥ថ្ងៃ។ អ្នកបានសួរពីប្រវត្តិជំងឺបានពិនិត្យអ្នកជំងឺព្រមទាំងបាន ស្នើសុំធ្វើការអង្កេតវិភាគមួយចំនួន ដោយទទួលបាននូវលទ្ធផលដូចតទៅ៖
◦ ប្រវត្តិជំងឺ៖
ស្ត្រីអាយុ ២២ឆ្នាំមានផ្ទៃពោះលើកទី២ និងកើតលើកទី២។ ការឈឺពោះសម្រាល គឺបែកទឹកភ្លោះមុនសម្រាលយូរ។ ស្ត្រីក្តៅខ្លួនមានសីតុណ្ហភាព38.5°c ឈឺផ្នែកខាងក្រោមពោះ បន្ទាប់ពីសម្រាលកូនបាន៥ថ្ងៃ។
◦ លទ្ធផលនៃការពិនិត្យ អ្នកជំងឺ៖
- មានក្តៅខ្លួនកំដៅ 38.5°c, មានរងារ - សម្ពាធឈាម120/ 70mmHg - ជីពចរ 120/minute
- កំពូលស្បូនស្ថិតនៅចំណុចផ្ចិត ហើយឈឺពេលស្ទាប និងរង្គើ - ពោះទន់នៅលើកំពូលស្បូន
- Lochia ជាខ្ទុះមានក្លិនអាក្រក់ - Douglassឈឺតែមិនប៉ោង តឹងទេ
◦ លទ្ធផលនៃការពិនិត្យឈាម:
Haemoglobin 14.2g/dL
Mean cell volume 86fL
White cell count 19x109/L
Platelets 250x109/L
Sodium 136mmol/L
Potassium 3.5mmol/L
Urea 5.0mmol/L
Creatinine 62umol/L
C-reactive protein 20mg/L
◦ លទ្ធផលនៃការពិនិត្យអេកូសាស្ត្រ៖
-សល់កំទេចសុកនៅក្នុងស្បូន (Ultrasound: Retained placenta fragments
◦ រោគវិនិច្ឆ័យ៖ ជំងឺរលាកភ្នាសស្បូនក្រោយសម្រាល(Endometritis/ Endometrite)
ផ្អែកលើព័ត៌មានគ្លីនីក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យដែលផ្តល់អោយ ចូរអ្នក៖
(១) សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី:
-ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ និង
-ពត័មានស្តីពីអ្នកជំងឺ ដែលមានប្រយោជន៏សម្រាប់ការព្យាបាល។
(២) បង្ហាញជម្រើសព្យាបាលដែលអ្នកយល់ថាសមស្របជាងគេសម្រាប់អ្នកជំងឺខាងលើ និង ពន្យល់ហេតុផល។
(៣) ឆ្លើយសំណួរមេប្រយោគ។
រយៈពេល ៖ ១៥នាទី
References
.
| OBG ស្ថានីយទី០៥ | គម្រោងព្យាបាល |
| ប្រធានបទ | រលាកភ្នាសស្បូនក្រោយសម្រាលកូន |
| ថ្ងៃខែ និងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|
| I-ការសង្ខេបបញ្ហា | |||
| 01 ពត័មានស្តីពីអ្នកជំងឺ៖ - ស្ត្រីអាយុ ២២ឆ្នាំ មានផ្ទៃពោះលើកទី២ និងកើតលើកទី២។ - ក្តៅខ្លួន 38.5°c, និងរងារញាក់ ព្រមទាំងឈឺផ្នែកខាងក្រោមពោះ បន្ទាប់ពីសម្រាល កូនបាន៥ថ្ងៃ។ បែកទឹកភ្លោះមុនសម្រាលយូរ ។ - Lochia ជាខ្ទុះមានក្លិនអាក្រក់។ - ការពិនិត្យ៖ ពុំមានសញ្ញានៃការរលាកស្រោមពោះ (Peritonitis/ Peritonite) ទេ - ការថតអេកូសាស្ត្រ៖ -សល់កំទេចសុកនៅក្នុងស្បូន។ | |||
| 02 ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ៖ -រលាកភ្នាសស្បូនក្រោយពេលសម្រាលកូន កំរិតធ្ងន់ធ្ងរបង្ហូរ (Puerperal Endometritis/ Endometrite Puerperale) -មូលហេតុ៖ ការបង្កររោគក្នុងស្បូនដែលបណ្តាលមកពីបែកទឹកភ្លោះមុនសម្រាល យូរ និងសល់កំទេចសុកនៅក្នុងស្បូន។ | |||
| II-គម្រោងព្យាបាល | |||
| 03 - ដាក់អោយសំរាកពេទ្យ - ព្យាបាលដោយវេជ្ជសាស្ត្រ សល្យសាស្ត្រ និង ការព្យាបាលរួមផ្សំ - យក Lochia ទៅធ្វើការបណ្តុះរកមេរោគ/Antibiogram | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| ក-ការព្យាបាលវេជ្ជសាស្ត្រ | |||
| 04 គោលបំណង៖ -ប្រើអង់ទីប៊ីយូទិក តាមលទ្ធផលនៃអង់ទីប៊ីយូក្រាម | |||
| 05 ឈ្មោះនិង ទម្រង់ឱសថដែលណែនាំអោយប្រើប្រាស់នៅលើកដំបូង៖ -អំពីស៊ីលីន ចាក់ + ហ្សង់តាមីស៊ីន ចាក់ + ម៉េត្រនីដាសុល ចាក់ (Ampicillin Injectable + Gentamicin Injectable + Metronidazole Injectable) | |||
| 06 របៀបប្រើ កម្រិតប្រើ និងរយៈពេលប្រើប្រាស់របស់ឱសថ៖ - អំពីស៊ីលីន២ក្រាម ចាក់តាមសរសៃ រាល់៦ម៉ោងម្តង/ Ampicillin 2g IV every 6 hours - ហ្សង់តាមីស៊ីន ៥mg ចាក់សាច់ដុំ ២៤ម៉ោង ម្តង/Gentamicin IM 5mg/kg every 24hours - ម៉េត្រូនីដាសូល៥០០mg ចាក់តាមសរសៃ រាល់៨ម៉ោងម្តង/Metronidazole 500mg IV every 8hours រយៈពេលប្រើរហូតដល់ក្រោយបាត់ក្តៅខ្លួន ៤៨ម៉ោង ប្រសិនបើមិនអាចចាក់ Ampicillin បានត្រូវប្រើ -Clindamycin ១,២ g លើកដំបូង និងបន្ទាប់មក ៦០០mg រាល់៦ម៉ោងម្តង - ហ្សង់តាមីស៊ីន ៥mg ចាក់សាច់ដុំ ២៤ម៉ោង ម្តង/Gentamicin IM 5mg/kg every 24hours | |||
| 07 សំអាង/Justification/Evidence៖ -តាមគោលការណ៍ណែនាំថ្នាក់ជាតិ/National Guidelines -ថ្នាំនេះត្រូវនឹងមេរោគដែលបង្កគឺពួក Aerobia និង Anaerobia | |||
| 08 គ្រោះថ្នាក់/ផលរំខានរបស់ឱសថ៖ Choc Anaphylactic ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖ -ត្រូវធ្វើតេស្តមុនពេលចាក់អង់ទីប៊ីយូទឹក (Augmentin/Amoxicilline) លើកដំបូង។ | |||
| ខ-ការព្យាបាលសល្យសាស្ត្រ | |||
| 09 គោលបំណង៖ -យកកំទេចសុកដែលនៅសល់ចេញអោយអស់ | |||
| 10 វិធីសាស្ត្រ/ធ្វើដូចម្តេច ៖ -កោសសម្អាតស្បូនដោយប្រើ Curette ធំ មុខទាល/ uterine evacuation | |||
| 11 ធ្វើពេលណា? ធ្វើក្រោយពេលប្រើអង់ទីប៊ីយូទិក និងកំដៅខ្លួនត្រូវបានបញ្ចុះ | |||
| 12 គ្រោះថ្នាក់/ផលរំខានៈ ធ្លាយស្បូន ធ្លាក់ឈាម និងការបង្ករោគក្នុងឈាម/Sepsis | |||
| 13 ចំណុចដែលត្រូវប្រុងប្រយ័ត្ន៖ ត្រូវប្រើ Curette ធំ មុខទាល និងការប្រើ Oxytocin | |||
| ការវាយតម្លៃ (ត) | 0 | 1 | 2 |
|---|---|---|---|
| គ-ការព្យាបាលរួមផ្សំ(Adjuvant Therapy/ Traitement Adjuvant) | |||
| 14 ក្តៅខ្លួនៈ ប្រើឱសថប៉ារ៉ាសេតាម៉ុលចាក់ | |||
| 15 ផ្តល់វីតាមីន និង Fer | |||
| 16 លាងសម្អាតទ្វារមាស | |||
| 17 បំពេញបន្ថែមជាតិទឹកនិងអេឡិកត្រូលីត/Rééquilibre de trouble hydro-électrolytique ដោយ៖ -ឲ្យផឹកទឹកឲ្យបានយ៉ាងតិច២លីត្រក្នុង១ថ្ងៃ -បញ្ចូលសេរ៉ូមតាមសរសៃ បើករណីចាំបាច់/Perfusion intraveineux si nécessaire | |||
| 18 -ត្រូវបញ្ចូលឈាមក្នុងករណីចាំបាច់ | |||
| III-សំណួររបស់មេប្រយោគ | |||
| 19 សំណួរទី១ : ចូរសង្ខេបនូវលទ្ធផលរំពឹងទុកក្រោយការព្យាបាល/ Pronostic៖
- ការវិវឌ្ឍន៍ល្អ៖ បាត់គ្រុន និង បាត់ឈឺផ្នែកខាងក្រោមពោះ។ - ការវិវឌ្ឍន៍មិនល្អ៖ អាការៈគ្រុនក្តៅខ្លួននិងឈឺផ្នែកខាងក្រោមពោះនៅបន្ត | |||
| 20 សំណួរទី២ : តើត្រូវធ្វើដូម្តេច បើសិនជាក្តៅខ្លួននៅបន្តរហូតដល់រយៈពេល ៧២ ម៉ោងក្រោយការចាប់ផ្តើមប្រើអង្វើបីយូទឹក? -ត្រូវវាយតម្លៃឡើងវិញ និងពិនិត្យមើលការធ្វើរោគវិនិច្ឆ័យឡើងវិញ | |||
| 21 សំណួរទី៣ : បើសិនជាមានសញ្ញានៃការរលាកស្រោមពោះទូទៅ/general peritonitis? -ត្រូវធ្វើការវះបើកពោះដើម្បីបង្ហូរខ្ទុះចេញ/ laparotomy to drain the pus, | |||
| IV-ការវាយតម្លៃជារួម | |||
| 22 -ពន្យល់បាន ក្បោះក្បាយ និង ងាយយល់ ។ | |||
| ពិន្ទុសរុប (ដោយគណៈកម្មការប្រឡង) | |||
ប្រធានបទ៖ការអប់រំស្តីពីជំងឺរលាកភ្នាសស្បូនក្រោយសម្រាលកូន
គោលបំណង៖វាយតម្លៃសមត្ថភាពក្នុងការអប់រំសុខភាព
ឈុតឆាក៖
អ្នកជាគ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យមួយ។ ស្ត្រីម្នាក់អាយុ២២ឆ្នាំមានផ្ទៃពោះលើកទី២និងកើតលើកទី២បានចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមានជំងឺ រលាកភ្នាសស្បូនក្រោយសម្រាលកូនហើយត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីព្យាបាលជាសះស្បើយ។
ចូរអ្នកធ្វើការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារមុននឹងចេញពីមន្ទីរពេទ្យអំពី៖
រយះពេល ៖១៥នាទី
| OBGស្ថានីយទី 06 | ការផ្តល់ដំបូន្មានក្រោយការព្យាបាលនៅមន្ទីរពេទ្យ |
| ប្រធានបទ | ជំងឺរលាកភ្នាសស្បូនក្រោយសម្រាលកូន |
| ថ្ងៃខែឆ្នាំនិងពេលវេលាម៉ោងប្រឡង | ថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច |
| បេក្ខជន | ឈ្មោះ........................ ភេទ........... អាយុ........... លេខសម្គាល់ ........................ លេខសម្ងាត់ ........................ |
| មេប្រយោគ | ឈ្មោះ........................ ហត្ថលេខា........... |
| លរ | ការវាយតម្លៃ | 0 | 1 | 2 |
|---|---|---|---|---|
| I-ការចាប់ផ្តើម | ||||
| 01 | - ជម្រាបសួរប្បាប់ឈ្មោះនិងតួនាទី - ពន្យល់អំពីអ្វីដែលត្រូវធ្វើនិងបញ្ជាក់មូលហេតុ។ -សុំការអនុញ្ញាត (Obtain consent) | |||
| 02 | -បញ្ជាក់អំពីឈ្មោះអាយុមុខងារនិងអាស័យដ្ឋានរបស់អ្នកជំងឺ។ | |||
| 03 | -សួរនាំពីមូលហេតុដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការយល់ដឹងពីជំងឺនិងការបង្ការជំងឺ។ | |||
| II-ការពន្យល់ណែនាំ | ||||
| ក-អំពីជំងឺរលាកភ្នាសស្បូនក្រោយសម្រាលកូន | ||||
| 04 | ពន្យល់ពីរោគសញ្ញា ឬអាការៈជំងឺ៖ - នេះជាជំងឺរលាកភ្នាសស្បូនក្រោយសម្រាលកូន - មានគ្រុនក្តៅនិងរងារញាក់ឈឺផ្នែកខាងក្រោមពោះនិងកករឃ្លោគ/Lochia ជាខ្វះ មានក្លិនអាក្រក់ក្រោយសម្រាលកូនរួច។ | |||
| 05 | ពន្យល់ពីផលវិបាក/Complications របស់ជំងឺ៖ -រលាកស្រោមពោះខាងក្រោម/Pelvi-péritonite | |||
| -រលាកស្រោមពោះទូទៅ/ General Peritonitis/Peritonite génaralisé -ការបង្ករោគក្នុងឈាម/Septicémie | ||||
| លរ | ការវាយតម្លៃ(ត) | 0 | 1 | 2 |
|---|---|---|---|---|
| 06 | ពន្យល់ពីការព្យាបាលនៅមន្ទីរពេទ្យ៖ -ប្រើអង់ទីប៊ីយូទិកតាមប្រភេទមេរោគ/Antibiotique a large spectre -កោសសម្អាតក្នុងស្បូន | |||
| 07 | ពន្យល់ពីការថែទាំនៅផ្ទះ៖ - បន្តបំបៅដោះកូន/Breast feeding -ហូបឲ្យបានគ្រប់គ្រាន់ -អនាម័យខ្លួនប្រាណ -ប្រើថ្នាំតាមវេជ្ជបញ្ជាប្រសិនបើមាន | |||
| 08 | ពន្យល់ពីសញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ៖ -គ្រុន/fever - ឈឺពោះ/abdominal pain - អាការៈផ្សេងទៀតដែលមិនធម្មតា - មកពិនិត្យវិញរយៈពេលពី៦ទៅផសប្តាហ៍ក្រោយសម្រាលដើម្បីពិនិត្យ -តើការរលាកជាហើយឬនៅ? - សរីរាង្គបន្តពូជ(ស្បូន)វិលទៅរកសភាពដើមវិញឬនៅ? | |||
| ខ-អំពីវិធានការបង្ការជំងឺ សម្រាប់ពេលមានគភ៌លើកក្រោយ | ||||
| 09 | ពន្យល់ពីមូលហេតុដែលនាំឱ្យមានជំងឺ៖ មានការឆ្លងរោគនៅពេលបង្កើតកូនដោយសារសម្ភារៈបង្កើតមិនស្អាតឬមានដាច់ រហែកទ្វារមាស | |||
| 10 | ពន្យល់ពីកត្តាគ្រោះថ្នាក់ដែលអាចឱ្យកើតជំងឺ៖ (Risk Factors/Facteurs de Risque) -បែកទឹកភ្លោះមុនសម្រាលយូរ ឈឺពោះសម្រាលយូរ - ឈឺពោះមានឧបសគ្គ - មានធ្លាក់សមិនធម្មតាពេលមានគភ៌ | |||
| 11 | ពន្យល់ពីការបង្ការកុំឱ្យកើតជំងឺម្តងទៀត៖ ត្រូវសម្រាលកូននៅមណ្ឌលសុខភាពដែលមានឆ្មបជំនាញ ឬនៅមន្ទីរពេទ្យ -ត្រូវមកនៅមណ្ឌលសុខភាពឬនៅមន្ទីរពេទ្យដើម្បី ពិនិត្យ ពេលក្រោយសម្រាល កូន (Post natal visit)។ | |||
| III-ការបញ្ចប់ | ||||
| លរ | ការវាយតម្លៃ(ត) | 0 | 1 | 2 |
|---|---|---|---|---|
| 12 | ត្រួតពិនិត្យការយល់ដឹងឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ៖ -សញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ -ការចម្លងនិងបង្ការរោគ | |||
| 13 | - សង្ខេបចំណុចសំខាន់ៗក្នុងការព្យាបាលនិងបង្ការជំងឺ - អោយអ្នកជំងឺសួរ - ថ្លែងអំណរគុណ។ | |||
| IV-ការវាយតម្លៃជារួម | ||||
| 14 | -និយាយមិនញាប់ពេក ភាសាសាមញ្ញនិង ពន្យល់តាមលំដាប់ -និយាយដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់ឬទេ) | |||
| ពិន្ទុសរុប (NEC) | ||||